របៀបកែឈ្មោះសេវា, កែអក្សរ Slide to unlock, កែអក្សរ Enter Passcode និងផ្សេងៗទៀត ជាមួយនឹង Tweak HotDog ជំនាន់ចុងក្រោយ!
Tweak Hotdog ដែលមាន ឈ្មោះស្រដៀងនឹង អាហារម្យ៉ាង ហើយក៏ជា tweak
ដ៏អស្ចារ្យផងដែរ ដោយវា មានមុខងារ ពិសេសៗ ជាច្រើន ដោយវាអាច អោយអ្នក
ប្រើប្រាស់ iOS Device ដូចជា iPhone, iPad និង iPod Touch ដែលបាន jailbreak
រួចនោះ អាចធ្វើការ កែឈ្មោះ សេវា, កែអក្សរ Enter Passcode, កែអក្សរ Slide
to unlock កែអក្សរម៉ោង នៅលើ Homescreen, កែអក្សរ Slide to Power Off
និងផ្សេងៗទៀត។
ចំពោះ tweak មួយនេះ គឺយើងបាន ធ្វើការបង្ហាញ រួចម្តង មកហើយ ប៉ុន្តែដោយសារ តែវាបាន បញ្ចេញនូវ ជំនាន់ថ្មី គឺវើសិន 3.0 ដែលមានបន្ថែម មុខងារថ្មីៗ ដូចដែលបាន រ៉ាយរ៉ាប់ ខាងលើ ទើបយើង សម្រេចលើក យកវាមក បង្ហាញម្តងទៀត និងដើម្បី អោយប្រិយមិត្ត ដែលមិន ទាន់ស្គាល់ ឬមិនទាន់បាន ប្រើប្រាស់ អាចតម្លើង វាបាន។
តម្រូវការ៖

សូមអរគុណដល់អ្នកដែលបានបង្កើត Tweak មួយនេះឡើង ផងដែរ សម្រាប់ប្រជាជន ខ្មែរយើង ប្រើប្រាស់អោយ កាន់តែ ងាយស្រួល។
ជាចុងក្រោយ ក្រុមការងាររបស់ខេមបូ សូមអរគុណ ដល់ប្រិយមិត្ត ដែលតែងតែ គាំទ្រដល់ខេមបូ នឹងខិតខំស្វែងរក កម្មវិធីពិសេសៗ ជាច្រើន ដើម្បីចែកជូន ប្រិយមិត្ត នៅពេល ក្រោយទៀត។

- iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
- ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ និងតម្លើងនូវ ជំនាន់ចុង ក្រោយរបស់ Cydia
- ជាដំបូងសូមចូលទៅកាន់ Cydia រួចធ្វើការ ស្វែងរកដោយ វាយពាក្យ “HotDog” រួចចុច លើវា > ចុចលើ Install > Confirm > រង់ចាំដល់វា ដំណើរការចប់ រួចចុច លើពាក្យ “Respring Device” រួចរង់ចាំ ដល់វាដំណើរ ការចប់
- ក្រោយពីតម្លើងរួច វានឹងដំណើរការ ដោយស្វ័យប្រវត្តិ ហើយដើម្បី ធ្វើការ កែរឈ្មោះ ផ្សេងៗនោះ សូមចូល ទៅកាន់ Settings > HotDog ។ (បញ្ជាក់៖ ក្រោយពីកែរួច សូមចុច Respring ដែលនៅ ខាងក្រោម)។