កីឡាករវ័យក្មេង ប្រាំពីរនាក់អាច មានសំណាងទៅលេងនៅ Thai Premier League ស្របពេលប្រាក់ មុន្នីឧត្តម ក៏មានឈ្មោះដែរ
បច្ចុប្បន្ននេះមានអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើននាក់ ពិតជាដឹងយ៉ាងច្បាស់ថា
Thai Premier League
ជាលីកកំពូលបាល់ទាត់មួយដែលល្អជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។
ទាំងនេះមិនមែនជាការសរសើរហួសហេតុពេកនោះទេ
តែវាជាការពិតមួយដោយសារក្លឹបដែលលេងនៅទីនោះ
មានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងការអភិវឌ្ឍន៍
និងការប្រកួតប្រជែងក្របខណ្ឌពានរង្វាន់ធំៗក្នុងកម្រិតទ្វីប
អាស៊ីផងដែរ។
យ៉ាងណាមិញ កីឡាករជាច្រើននាក់ទូទាំងអាស៊ីអាគ្នេយ៍ ដែលលេងនៅលីកកំពូលថៃដូចជា៖
Javier
Patino, Hassan Sunny, Sergio van Dijk, Khampheng Sayavutthi និងDiogo
Rangel
កំពុងតែបង្ហាញទម្រង់លេងដ៏ល្អនៅប្រទេសថៃ។ បើដូចនេះមែនគេអាចនិយាយបានដែរថា៖
TPL
អាចជាតំបន់ប្រមូលផ្ដុំកីឡាករល្អទាំងអាស៊ីអាគ្នេយ៍
ហើយកីឡាករវ័យក្មេងជាច្រើននាក់ដែលលេងនៅក្នុងប្រទេសរៀងៗខ្លួន
នៅអាស៊ីអាគ្នេយ៍ អាចមានសំណាងទៅលេងនៅទីនោះ។
នៅថ្ងៃទី២៤ខែមិថុនានេះ គេហទំព័រកីឡាជាភាសាអង់គ្លេសនៅអាស៊ី
footballchannel.asia បានបញ្ចេញកីឡាករវ័យក្មេង៧នាក់ដែលអាចមានសំណាងទៅលេងនៅ
Thai Premier League។ ជាពិសេសកីឡាករក្លឹបស្វាយរៀង និងជាប្រធានក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំ
ប្រាក់ មុន្នីឧត្តម ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។
ខាងក្រោមនេះជាកីឡាករ៧នាក់ដែលអាចមានសំណាងទៅលេងនៅ
Thai Premier League៖
១-
Faris
Ramli – Singapore
២-
Paulo
Sitanggang – Indonesia
៣-Zubir
Azmi – Malaysia
៤-Nguyen
Cong Phuong – Vietnam
៥-Prak
Mony Udom – Cambodia
៦-Aung
Thu – Myanmar
៧-Amani
Aguinaldo – Philippines