Windows 10 RTM នឹងបើកអោយប្រើប្រាស់នៅខែកក្កដាខាងមុខនេះហើយ
មកទល់ពេលនេះ Microsoft នៅមិន ទាន់បញ្ជាក់ អោយយើង ដឹងនៅឡើយ ទេថា Windows
10 នឹងបើកអោយ ប្រើប្រាស់ ជាផ្លូវការ នៅពេល ណានោះ ទោះបីជា វាបាន
តេស្តសាកល្បង អស់រយៈពេល ជាងមួយឆ្នាំ ទៅហើយ។ កាលពីខែ មេសាកន្លង ទៅនេះ នាយក
ប្រតិបត្តិរបស់ ក្រុមហ៊ុន បន្ទះឈីប AMD ធ្លាប់បានបង្ហើប អោយដឹងថា Windows
10 RTM នឹងដាក់អោយ ប្រើប្រាស់ នៅខែកក្កដា ខាងមុខ នេះហើយ ចំណែកនៅ ថ្ងៃនេះវិញ
លោក WZor ដែលជាអ្នក ជំនាញខាង ចែកចាយ ពត៌មាន ចេញពី ប្រភព Microsoft
វិញក៏បាន លើឡើង ដូចគ្នាដែរ។

Windows 10 RTM គឺជាប្រភេទ ប្រព័ន្ធប្រតិបត្តិការណ៍ ដែលបង្កើត សម្រាប់រោងចក្រ ដើម្បី យកទៅបំពាក់ នៅលើ កុំព្យូទ័រ របស់ពួកគេ។ ហេតុដូច្នេះហើយ នៅម្តុំខែ កក្កដា រឺកញ្ញា យើងនឹងឃើញ មានកុំព្យូទ័រ ដំណើរការ ដោយ Windows 10 ដាក់លក់ ជាក់ជាមិន ខាននោះទេ។
ចុះ Windows 10 សម្រាប់អោយយើងអាប់ដេតវិញ?
ជាទម្លាប់របស់ Microsoft ខ្លួននឹងបញ្ចេញ Windows 10 សម្រាប់មនុស្ស ទូទៅ ប្រើប្រាស់ នៅរយៈពេល 13 រឺ 14 សប្តាហ៍ ក្រោយបញ្ចេញ Windows 10 សម្រាប់រោងចក្រ ផលិតកុំព្យូទ័រ។ នេះមាន ន័យថា យើងរាល់គ្នា នឹងអាច ប្រើប្រាស់ Windows 10 បាននៅម្តុំ ចុងខែសីហា ខាងមុខ នេះហើយ។ Microsoft ពិតជា មានភាព មមាញឹក ខ្លាំងណាស់ ក្នុងការកែច្នៃ ប្រព័ន្ធប្រតិបត្តិ ការណ៍មួយនេះ អោយដំណើរ ការ បានដោយរលូន នៅលើកុំព្យូទ័រ ទាំងអស់។ ណាមួយ ទៀត វាក៏ មានបន្ថែម នូវមុខងារថ្មីៗ និងពិសេស ជាច្រើន ទៀតផងដែរ ដូចជាមុខងារ ជំនួយការ សម្លេង Cortana, កម្មវិធី Microsoft Edge ដែលជំនួសអោយ Internet Explorer, មានមុខ មាត់ថ្មី និង រចនាបថ ថ្មីជាដើម ដែលតម្រូវអោយ ត្រូវការ ពេលវេលាយូរ។ សម្រាប់កុំព្យូទ័រ ដែលមាន អជ្ញាប័ណ្ណ (License) Windows 8 រឺ 8.1 អ្នកនឹងអាច អាប់ដេត ទៅកាន់ Windows 10 បានដោយ ឥតគិត ថ្លៃផងដែរ។

នៅពេលដែល Windows 10 បើកអោយ ប្រើប្រាស់ ជាផ្លូវការ កុំព្យូទ័រភាគច្រើន នឹងអាច ប្រើប្រាស់ វាជាក់ជា មិនខាន មិនចាំបាច់ រង់ចាំយូរ ដូចទូរស័ព្ទ Android នោះទេ។ បញ្ហាគឺ គ្រាន់តែ កុំព្យូទ័រមួយ ចំនួន អាចនឹងនៅ មិនទាន់ មាន Driver ដែលអាច ទ្រាំទ្រជាមួយ វាបាន តែប៉ុណ្ណោះ។
គូសបញ្ជាក់ផងដែរថា Windows 10 គឺជាឈ្មោះ ចុងក្រោយ ហើយ របស់ Windows ពោលនឹង មិនមាន Windows 11, Windows 12 ទៀតនោះទេ។ ផ្ទុយទៅវិញ Microsoft នឹងបញ្ចេញ កំណែ អាប់ដេត មួយៗ ជានិច្ចវិញ ដែលធ្វើ បែបនេះ កុំអោយអ្នក ប្រើប្រាស់ ហត់នឿយ ក្នុងការ តម្លើង Windows ថ្មីៗជារៀង រាល់ឆ្នាំ ហើយវា ក៏ជួយ រក្សាកេរ្តិ៍ឈ្មោះ ប្រព័ន្ធប្រតិបត្តិ ការណ៍នេះ អោយនៅបាន យូរស្ថិតស្ថេរ ផងដែរ។