វិធីសាស្រ្តក្នុងការឲ្យ Gmail របស់យើងធ្វើការឆ្លើយតបទៅកាន់អ្នកដែលបានផ្ញើរជា E-mail មកកាន់ Gmail របស់យើងជាមួយនិង Signature ឬ Contact info
ថ្ងៃនេះក្រុមការងារ CAMBO-SKILLS យើងខ្ញុំនឹងនាំប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់ពីវិធីសាស្រ្តក្នុងការឲ្យ Gmail របស់យើងធ្វើការឆ្លើយតបទៅកាន់អ្នកដែលបានផ្ញើរជា E-mail មកកាន់ Gmail របស់យើងទាំងអស់គ្នាជាមួយនិង Contact Info។ ដើម្បីអាចធ្វើបានដំបូងយើងត្រូវ Sign-in ចូលទៅក្នុង Gmail របស់យើងជាមុនសិន។ សន្មត់ថាអ្នកទាំងអស់គ្នាបានចូលទៅដល់ Account Gmail របស់អ្នករួចមកហើយដូច្នេះយើងមកមើលទាំងអស់គ្នាថាត្រូវធ្វើដូចម្តេចខ្លះដើម្បីអាចដាក់បាន។
ជំហានទី១៖ យើងត្រូវចូលទៅកាន់ Setting ដែលនៅចុងខាងស្តាំខាងក្រោមរូបរបស់យើង។ សូមមើលរូបទាំងអស់គ្នា៖
ជំហានទី១៖ យើងត្រូវចូលទៅកាន់ Setting ដែលនៅចុងខាងស្តាំខាងក្រោមរូបរបស់យើង។ សូមមើលរូបទាំងអស់គ្នា៖
ជំហានទី២៖ ប្រិយមិត្តត្រូវ Scroll Down ដើម្បីរក Tab មួយដែលមានឈ្មោះថា Signature បន្ទាប់មក សូមប្រិយមិត្តជ្រើសរើសយក Signature On ហើយត្រង់កន្លែង Text field ប្រិយមិត្តអាចសរសេ Contact ឬ Signature ដែលប្រិយមិត្តចង់ចាប់ផ្តើមដាក់ឲ្យ Gmail របស់ប្រិយមិត្តធ្វើការឆ្លើយតបទៅកាន់ E-mail ដែលគេផ្ញើរមកជាមួយ Signature ដោយស្វ័យប្រវិត្ត។
ចំណាំ៖ប្រសិនបើប្រិយមិត្តត្រូវតែធ្វើកា Save Change នូវ Setting ដែលបានកំណត់ទុកនោះ។
យើងអាចធ្វើការសាកល្បងដោយការយក E-mail ដទៃទៀតមកធ្វើការសាកល្បង។ សូមមើលរូបទាំងអស់គ្នា
រៀបរៀង និងធ្វើតេសដោយដោយ៖ Vanndet HD