ដំណោះស្រាយ នៅពេលដែលអ្នក ភ្លេចលេខសំងាត់របស់ iPhone រឺ iPad

Cambo-Report__លេខសំងាត់ រឹ Passcode ត្រូវបានបង្កើតឡើង ដើម្បីជួយអោយ ទូរស័ព្ទ រឺថេប្លេតយើង វាមានសុវត្ថិភាព ខ្ពស់ជាងមុន ចៀសវាង មានអ្នកដទៃ លួចប្រើប្រាស់ ដោយគ្មានការអនុញ្ញាត្តិបាន។ យ៉ាងណាមិញ វាក៏អាចបង្ករ ជាបញ្ហាវិញផងដែរ ព្រោះអីពេលខ្លះ យើងបែរជាភ្លេច រឺមួយ ក៏មានអ្នកដទៃ ចុចច្រើនដង រហូតដល់វាជាប់គាំង ប្រើមិនរួច (Disable)។ ប្រសិនបើអ្នក កំពុងតែជួបប្រទះនឹងបញ្ហា រឺក៏ចង់ដឹងអំពី វិធីដោះស្រាយ ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពនោះ សាមតាមដានជាមួយយើងទាំងអស់គ្នា។
1. វិធីបំបាត់សារ
ប្រសិនបើអ្នក រឺអ្នកដទៃ វាយលេខសំងាត់ ខុសចាប់ពី 6 ដងឡើងទៅ ទូរស័ព្ទអ្នក នឹងលោតសារ Disable ដែលមិនអាចប្រើ និងវាយលេខសំងាត់ បាននោះទេ។ ត្រង់ចំណុចនេះ យើងមានដំណោះស្រាយ ដើម្បីលុបសារ Disable ហើយអាចអោយយើង វាយលេខសំងាត់ ម្តងទៀតបាន។ុ
- យក iPhone រឺ iPad រឺ iPod Touch អ្នក ទៅដោតភ្ជាប់ ជាមួយនឹងកុំព្យូទ័រ របស់អ្នក។
- បើកកម្មវិធី iTunes ឡើង ហើយរង់ចាំអោយវា ធ្វើការទំនាក់ទំនង (Sync) មួយភ្លែត ជាការស្រេច។ ទូរស័ព្ទអ្នក នឹងមិនបង្ហាញសារ Disable ដូចលើកមុនទៀតឡើយ។
ត្រង់ចំណុចនេះ វាតម្រូវអោយទូរស័ព្ទអ្នក ធ្លាប់ដោត ហើយប្រើជាមួយកម្មវិធី iTunes នេះតាំងពីមុន មក បើមិនដូច្នោះទេ វានឹងនៅតែជាប់ សារ iPhone is Disabled ដដែល។ ប្រសិនបើ ជំហ៊ាននេះ មិនដំណើរការទេ សូមព្យាយាម ដំណោះស្រាយបន្ទាប់។

វិធីដោះស្រាយតាមរយៈ iCloud អ្នកក៏អាចធ្វើការ លុបសំអាត ឯកសារនៅក្នុង iPhone/ iPad អ្នកបានកាន់តែលឿន និងមិនចាំបាច់ ប្រើកុំព្យូទ័រផងដែរ ជាមួយនឹង iCloud។ អ្នកគ្រាន់តែប្រាកដថា iPhone/ iPad អ្នកមានបើកមុខងារ Find My iPhone ហើយយើង គ្រាន់តែចូលទៅកាន់ វេបសាយ www.icloud.com > Login ចូល > ចុច Find My iPhone > ចុចលើឈ្មោះទូរស័ព្ទយើង និងចុច Erase iPhone ជាការស្រេច។

វាពិតជាកម្រណាស់ ដែលយើង ជាម្ចាស់ទូរស័ព្ទ ភ្លេចលេខសំងាត់ ដែលបានដាក់នោះ ហេតុដូច្នេះហើយ វិធីដោះស្រាយ នោះគឺមានតែ ឈូសសំអាត ទូរស័ព្ទយើងអោយថ្មីទេ ទើបអាចប្រើ ទូរស័ព្ទបានវិញ។ ធ្វើដូច្នេះ ដើម្បីបង្ការ ក្រែងលើមាន អ្នកដទៃ រឺក៏ចោរដែលបាន យកទូរស័ព្ទយើងទៅ។ នៅពេលដែលគេ ឈូសសំអាត (restore) ទូរស័ព្ទយើង ក៏នឹងទាមទារ រកគណនី iCloud ផងដែរ ហេតុដូច្នេះហើយ អ្នកសូមកុំព្រួយបារម្ភអី។ ជាក់ស្តែង នៅលើលោកនេះ គឺពិតជាមានកម្មវិធី ដែលអាចដោះ លេខសំងាត់ បួនខ្ទង់នេះបាន ក៏ប៉ុន្តែវាមាន តម្លៃថ្លៃ ហើយមិនងាយ ស្វែងរកយក មកប្រើប្រាស់បាន នោះទេ។ ហេតុដូច្នេះហើយ រៀងរាល់អ្នកដាក់ លេខសំងាត់ សូមមេត្តា មានភាព ប្រុងប្រយត័្នជានិច្ច កុំអោយភ្លេច អោយសោះ។
- លុបឯកសារនៅលើ iPhone/ iPad ទាំងអស់ ដើម្បីបាត់លេខសំងាត់
- ដោតទូរស័ព្ទ របស់អ្នកចោលទៅកាន់កុំព្យូទ័រ រួចហើយបើកកម្មវិធី iTunes
- ចុចពាក្យ Back Up now ហើយចាំមួយភ្លែត
- បន្ទាប់ពីបាន Back Up រួចរាល់ហើយ ឥលូវអ្នកអាចចាប់ផ្តើម ឈូសសំអាត ទូរស័ព្ទរបស់អ្នក ចោលបានហើយ ដោយគ្រាន់តែចុច ប៊ូតុង Restore iPhone។ ដើម្បីដឹងអោយកាន់តែច្បាស់ អំពីវិធី Restore iPhone សូមចុចទីនេះ
- បន្ទាប់ពីបានសំអាត (restore) ទូរស័ព្អអ្នកអោយថ្មីហើយ អ្នកអាចធ្វើការ បញ្ចូលទិន្នន័យ ចាស់ៗដែល មានដូចជា រូបភាព, Contact, Notes .. មកវិញបាន តាមរយៈ Restore Back Up រឺក៏ ជ្រើសរើសយក Set Up as new iPhone ក៏បាន។

ប្រភព៖ នាវា