Breaking News

របៀប​ធ្វើ​អោយ Notification មាន​រាង​មូល នៅ​លើ iPhone, iPad សម្រាប់ iOS 8.4 ចុះក្រោម

បើនិយាយចំពោះ Tweak ពេលខ្លះវាអាច ជាផ្នែកមួយ ដែលមានសារៈសំខាន់ ផងដែរក្នុងការ អាចអោយយើង លេងស្ទាយ ផ្លាស់ប្តូររចនាបទថ្មី ក៏ដូចជា ចំណីអារម្មណ៍ថ្មី ហើយប្លែកជាងមុន ហើយនៅខណៈនេះដែរ យើងសូមពាំនាំនូវ tweak មួយប្រភេទ ដែលមាន មុខងារតូចមួយ អាចអោយផ្ទាំង Notification នៅលើ iPhone/iPad/iPod Touch របស់លោកអ្នក មានគែមមូល ហើយអ្វីដែល កាន់តែប្លែកនោះ គឺវាផ្តាច់ចេញពី StatusBar តែម្តង។
Roundification គឺជា tweak ដែលទើបនឹងចេញ ថ្មីមួយប្រភេទ ដែលមានមុខងារ អាចធ្វើអោយ Notification Center មានគែមមូល និងដាច់ដោយឡែក ចេញពី StatusBar ដែលធ្វើអោយស្មាតហ្វូន របស់អ្នក កាន់តែទាក់ទាញ ជាងមុន។ ចំពោះ tweak មួយនេះគឺមិនមាន នៅក្នុង Bigboss Rep Source ទេ ដូច្នេះដើម្បី អាចស្វែងរក និងតម្លើងវាបាន អ្នកត្រូវតែ Add Source ថ្មីមួយជាមុនសិន។ អ្នកអាចអនុវត្ត តាមការណែនាំ ដូចខាងក្រោមនេះបាន !!
តម្រូវការ៖

  • iDevice ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8.x ដល់ 4
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ និងមានភ្ជាប់មកជាមួយនឹង Cydia ផង
  • របៀបតម្លើង៖


  • ជាដំបូង សូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source មួយដែលមានឈ្មោះថា http://zachatrocity.com/repo
  • បន្ទាប់ពីបាន Add Source ខាងលើរួចហើយ នៅក្នុង Cydia ដដែលសូមចូលទៅកាន់ កន្លែងស្វែងរក ដោយវាយបញ្ចូលពាក្យ “Roundification” និងធ្វើការតម្លើង
  • បន្ទាប់សូមធ្វើការ Respring ដោយចុចលើពាក្យ “Restart Springboard”

  • ឥឡូវនេះប្រិយមិត្ត បានតម្លើង ដោយជោគជ័យហើយ ហើយអ្នកនឹងទទួលបាន Notification ដែលមានរាងមូល រាល់ពេលដែលអ្នក ទទួលបានសារ Notification។ (បញ្ជាក់សូមពិនិត្យមើល ការណែនាំ ឲ្យបានច្បាស់ មុននឹងធ្វើ ការតម្លើង Tweak មួយនេះ យើងមិន ទទួលខុសត្រូវ រាល់បញ្ហា ដែលកើតមាន ឡើងជាយថាហេតុ ជាមួយនឹងការ អនុវត្តដែល ខុសពី ការណែនាំ របស់ក្រុមការងារ របស់យើង នោះទេ។)
    1
    សង្ឃឹមថាប្រិយមិត្ត នឹងពេញចិត្ត ជាមួយនឹង Tweak មួយនេះទៅចុះ ហើយក៏សូមបញ្ជាក់ ម្តងទៀតថាត្រូវតែធ្វើការបន្ថែម Source ជាមុនសិន ទើបអាចស្វែងរកវាឃើញ។