អ្នកអាចផ្លាស់ប្តូរ Passcode ទៅជាលេខរ៉ូមុំាង ជាមួយនឹង Tweak RomanPasscode ទើបចេញថ្មី!
ក្រុមការងារ ខេមបូ ធ្លាប់បានធ្វើការ បង្ហាញ Tweak សម្រាប់តុបតែង Passcode ជាច្រើនក្នុង នោះដែរ មានទាំងការ តុបតែងដោយ ផ្លាស់ប្តូរ រូបភាព និង អក្សរផ្សេងៗ ដើម្បីអោយទីតាំង Passcode នៅលើទូរស័ព្ទរបស់ លោកអ្នកកាន់ តែទាក់ទាញ និង ទទួលបានចំណាប់ អារម្មណ៍ខ្ពស់ ជាងមុន។
សម្រាប់ថ្ងៃនេះ ក្រុមការងារយើងខ្ញុំ នឹងលើកយក Tweak ដែលទើបនឹង ចេញថ្មី មួយមាន ឈ្មោះថា RomanPasscode។ វាជា Tweak មួយប្រភេទ សម្រាប់ធ្វើការ តុបតែង នៅលើ Passcode អោយប្លែកពីរាល់ដង ពីលេខធម្មតា ទៅជា លេខរ៉ូមុំាង វិញម្តង។ Tweak នេះទើប នឹងចេញ អោយធ្វើការ ទាញយកក្នុងពេលថ្មីៗ នេះទេ ដែលលោកអ្នក អាចធ្វើការ ទាញយក បានចេញពី Bigboss ផ្ទាល់តែម្តង។
សូមទស្សនាវីដេអូខាងក្រោម៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- លោកអ្នកមិនចាំបាច់ធ្វើការ Add Source ឡើយដោយសារតែ Tweak នេះនៅក្នុង Bigboss ស្រាប់
- សូមធ្វើការ Refresh ជាមុនសិនទើបអាចស្វែងរកតម្លើង Tweak នេះបាន
- ក្រោយពីធ្វើការ Refresh រួចរាល់សូមធ្វើការស្វែងរក RomanPasscode ហើយធ្វើ ការតម្លើង និង Respring Device របស់លោកអ្នក
- ដើម្បីអោយវាកាន់តែដំណើរការរលូន សូមធ្វើការ បិទបើក Device របស់អ្នក ឡើងវិញ
សម្គាល់៖ សម្រាប់មិត្តអ្នកអាន ដែលមានបំណង ចង់ធ្វើការតម្លើង Tweak មួយនេះសូម ចំណាយពេលអាន និង ធ្វើតាមការ ណែនាំរបស់ ខេមបូ អោយបាន ច្បាស់លាស់ និងតាមលំដាប់ លំដោយ ជៀសវាងបញ្ហាផ្សេងៗ កើតឡើង ក្រុមការងារ យើងខ្ញុំមិន ទទួលខុសត្រូវ រាល់បញ្ហាដែល បានកើត ឡើងលើ ឧបករណ៍របស់ អ្នកឡើយ ប្រសិនមិនបាន អនុវត្តន៍តាម ការណែនាំ របស់ ខេមបូ បានត្រឹមត្រូវ។