បង្កើត Apple ID ដោយខ្លួនឯងលឿន និង ងាយស្រួលបំផុត
អ្នកណាដែលមិនទាន់មាន Apple ID តោះមករៀនបង្កើតជាមួយ Cambomag ទាំងអស់គ្នា មិនចំណាយពេលយូរ និង ងាយស្រួលសម្រាប់អ្នកដែលទើបតែចាប់ប្រើ iDevices។
Apple ID គឺមានសារៈប្រយោជន៍ខ្លាំងណាស់អាចប្រើជា Mail បានពេលដែលបង្កើតរួច ដែល Mail នេះគ្រប់គ្រងដោយក្រុមហ៊ុន Apple ផ្ទាល់។ ម្យ៉ាងវិញទៀតទាល់តែមាន Apple ID ទើបអាច Download កម្មវិធីពី App Store បាន។ ជាងនេះទៅទៀតអ្នកទាំងអស់គ្នាអាចប្រើប្រាស់មុខងារពិសេសមួយចំនួននៅលើ iOS ដូចជា Find my iPhone , iCloud , GameCenter ជាដើម។
នៅចាំ អីទៀតរៀនបង្កើតទាំងអស់គ្នា …
១. ចូលទៅ Setting -> iCloud -> Get a free Apple ID
២. បន្ទាប់មក បំពេញថ្ងៃខែឆ្នាំកំណើត (Birthday) -> បំពេញឈ្មោះ (First Name , Last Name)
៣. បន្ទាប់មកជ្រើសយក Get a free icloud email addriess (ត្រង់នេះតម្រូវឲ្យលោកអ្នកបំពេញឈ្មោះ Email ដែលខ្លួនចង់បាន) ឧទាហរណ៍ Cambo@icloud.com
៤. បន្ទាប់មក ត្រូវបំពេញ លេខសំងាត់ (Apple ID Password) បំពេញចំនួន ២ ដង។ បញ្ជាក់ លេខសំងាត់ត្រូវផ្តើមដោយអក្សរធំ និង លាយលេខ… ឧទាហរណ៍ Cambo
៥. ត្រង់នេះ (Choose Question) ជ្រើសសំនួរដែលខ្លួនពេញចិត្ត បន្ទាប់មកឆ្លើយសំនួរដោយខ្លួនឯង ចំនួន ៣ សំនួរ ។ បញ្ជាក់តម្រូវឲ្យអ្នកទាំងអស់គ្នាចងចាំសំនួរដែលខ្លួនបានជ្រើស និង ឆ្លើយ
៦. ត្រង់ Rescue Email ត្រូវបំពេញ Email ផ្សេងដើម្បីសាគួ ពេលមានបញ្ហា

* មើលវីដេអូជាជំនួយក្នុងការធ្វើ