Breaking News

Responsive Multipurpose Blogger Template V3 August 4, 2015

សួស្ដី ថ្ងៃ​នេះ​កំណត់ហេតុ​បណ្ដាញ អាក្បាលធំ សូម​ចែក​ជូន​ស្បែក​ប្លក់ (Blogger Template) ដល់​បងប្អូន​ខ្មែរ​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ដ៏​ពេញ​និយម​មួយ​របស់ Google នោះ​គឺ Blogger.com ។ កាលមុន​ប្លក់​មួយ​នេះ​ធ្លាប់​សរសេរ​គន្លឹះ​ប្លក់​ជា​ភាសា​ខ្មែរ​ជា​ច្រើន តែ​ដោយសារ​ខ្ញុំ​ចង់​សុំ Adsense ក៏​ប្ដូរ​មក​សរសេរ​ជា​ភាសា​អង់គ្លេស​វិញ តែ​ពេល​នេះ​ប្លក់​មួយ​នេះ ចាប់ផ្ដើម​សរសេរ​ជា​ភាសា​ខ្មែរ​វិញ​ហើយ តែ​ចំណង​ជើង​អត្ថបទ​នៅ​សរសេរ​ជា​អង់គ្លេស​នៅ​ឡើង។
 ថ្ងៃ​នេះ​ដើម្បី​​ជា​ការ​លើក​ទឹកចិត្ត​ខ្លួន​ឯង ក៏ដូចជា​ការ​ចាប់ផ្ដើម​សាជាថ្មី​របស់​ប្លក់​អាក្បាលធំ ខ្ញុំ​នឹក​ឃើញ​ទីមួយ​គឺ template ហ្នឹង​តែម្ដង មិនដឹងជា​បាន​អី​ចែក​គ្នា​ប្រើ ក៏​យក​ template ដែល​ខ្ញុំ​បាន Edit ជា​ច្រើន​កន្លែង​ចេញ​ពី template ដើម​ឈ្មោះថា Newsly - Responsive Multipurpose Blogger Template ដែល​ដាក់​លក់​នៅ Evato Market ក្នុង​ផ្នែក themeForest ដាក់ឲ្យ​ទាញ​យក។

   Template ដែលខ្ញុំ​បាន​ធ្វើ​ការ Edit នេះ​ សម្រាប់​ចំណូលចិត្ត​ខ្ញុំ​មិនដឹង​ថា​ត្រូវ​ចិត្ត​អ្នក​ទាំងអស់​គ្នា​បាន​ កម្រិត​ណា​នោះ​ទេ។ កាលពី​មុន​ខ្ញុំ​ចូលចិត្ត​ប្រើ template ដែល​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ​ Blogger ហើយ​កែ​នាយ​កែ​អាយ ដាក់​នេះ​ដាក់​នោះ កាលនោះ​មិន​សូវ​មាន template ស្អាតៗ​ដូច​ឥឡូវ​ទេ។ តែ​ឥឡូវ​ស្បែក blogger ស្អាតៗ​មិនចាញ់ Wordpress ប៉ុន្មាន​ទេ គ្រាន់​តែថា Blogger បានតែ​ជាមួយ​ការ Post ជា​អត្ថបទ មិនអាច​ធ្វើ​ជា​អ្វី​ធំដុំ​បាន​ទេ។

   ចំណុច​ដែល​ខ្ញុំ​បាន​ធ្វើការ​កែប្រែ​ក្នុង Version 3 នេះ​មាន​ដូចជា ៖

  • ​ដកកូដ Slider ចេញ​ទាំងអស់ (template នេះ​មាន silde ២កន្លែង តែ​ដោយសារ​វា​គាំង​លែង​ដើរ ក៏​ដក​ចោល​បាត់​ទៅ)។
  • មាន​ទំហំ​អត្ថបទ​សម​ល្មម និង​បាន​បង្ក​ប់​ពុម្ព​ Hanuma ​ចេញ​ពី Google web font ។
  • ថែម​រូប Background  និង​ កូដ​ប្ដូរ Background ​ពណ៌​ស្វ័យប្រវត្តិ។
  • កែ​កូន​រូបភាព​នៅ widget Pupular ឲ្យ​ធំ។

   ចំពោះ template ដើម​ដែល​មិន​ទាន់​កែ​អ្វី​សោះ​ លោក​អ្នក​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ 21$ តែបើ​អត់​លុយ template នេះ​អាច​ទាញ​យក​បាន ​ចេញ​ពី​គេហទំព័រ​នានា ស្វែងរក​តាម Google ដោយខ្លួន​ឯងចុះ។ លក្ខណៈ​ដើម​នៃ template នេះ គឺ

   Newsly blogger template is a beautiful look and clean flat style responsive blogger design. This theme perfect for news, magazine or personal websites.

Newsly – Responsive Multipurpose Blogger Template Features
  • 100% Responsive Design
  • Unlimited Colour Customization
  • Advance Editor: Change background color, upload background images,colors, fonts, fonts size.
  • Auto Blog Post Summarize
  • Optimize SEO Check
  •  Auto detect flickr and other Images open for Lightbox
  • Tabbed Menu
  • Multi Author Supported
  • 4 Column Footer Area
  • Responsive Flexslider
  • News Ticker
  • CSS3 + HTML Dropdown Menu
  • Recent Post By Label
  • Related posts support
  • Ads Ready
  • Well Documentation
  • Threaded Comments
  • Load More Post
  • Jquery image preview
  • Custom Error 404 Page
  • User Friendly Admin Layout
  • More…
    Click To Download